Skip to main content

ជំងឺគ្រុនឈាម (Dengue)

This Blog Topic that I had allowed it to my students to finding and searching by their own topics.
Topic: គ្រុនឈាម

រដូវ​ភ្លៀងធ្លាក់​បានចូលមក​ដល់ ជម្ងឺ​គ្រុនឈាម​ក៏ចាប់ផ្ដើម​កើតមាន។​ជម្ងឺគ្រុនឈាម​ត្រូវបានចាត់​ទុកជាជម្ងឺ​ដ៏កាចសាហាវ​ដែលអាច​ឱ្យកុមារ​ស្លាប់បាន។ គ្រុនឈាម​កើតទ្បើង​ក្នុងរយៈ​ពេលខ្លី ហើយ​ធ្ងន់ធ្ងរភ្លាម បើសង្គ្រោះ​មិនទាន់​ពេលវេលា​កុមារ​នឹងមាន​គ្រោះថ្នាក់៕

          ជម្ងឺគ្រុន​ឈាម ជាអ្វី?
     គ្រុនឈាម​ជាជម្ងឺឆ្លង​មួយប្រភេទ​ដែលបង្ក​ទ្បើងដោយ​វីរុសម្យ៉ាង​ឈ្មោះវីរុសដាំង។ វីរុសដាំង​នៃជម្ងឺ​គ្រុនឈាម​អាចឆ្លងដល់ កុមារ​តាមភ្នាក់​ងារមួយ គឺមូសខ្លាញី​ដែលចូលចិត្ដ​ខាំមនុស្ស​នៅពេលថ្ងៃ​ច្រើនជាង​ពេលយប់។ វាជាជម្ងឺ​កាចសាហាវ​អាចសម្លាប់​ជីវិត កុមារក្នុងរយៈ​ពេល២៤ម៉ោង បើជួយសង្គ្រោះ​មិនទាន់​ពេលវេលា។
​​          ការរាត​ត្បាតនៃ​ជម្ងឺគ្រុនឈាម
​   គ្រុនឈាម​ជាជម្ងឺ​កាចសាហាវ​មួយក្នុង​ចំណោម​ឃាតក​ទាំងបី​ដែលសម្លាប់​កុមារ​នៅអាយុ​ក្រោម៥ឆ្នាំ​ច្រើនជាងគេ មានជម្ងឺ រលាកផ្លូវ​ដង្ហើម ជម្ងឺរាក និងជម្ងឺគ្រុនឈាម។
ប្រភេទ និងរោគសញ្ញា​ជម្ងឺគ្រុនឈាម
   ជម្ងឺនេះ​ចែកចេញ​ជាពីរកម្រិត និងមាន​រោគសញ្ញា​ទៅតាម​កម្រិតនីមួយៗ គឺៈ
- កម្រិតស្រាល ៖ ក្នុងកម្រិតនេះ កុមារដែល​មានជម្ងឺ​គ្រុនឈាម​ស្ដែងចេញ​ជាអាការ​រោគគ្រុនក្ដៅ​ភ្លាមៗ មានរយៈ​ពេលពី ២ទៅ៧ថ្ងៃ ជាមធ្យម​មានសីតុណ្ហភាពពី​៣៩ ទៅ៤០អង្សាសេ។កម្ដៅ​ខ្លាំងបែប​នេះអាច​ធ្វើឱ្យកុមារ​ប្រកាច់បាន។ កុមារមាន​លេចចេញ​ជាស្នាម​កន្ទួល​អុចពណ៌​ក្រហម​ស្រដៀង​នឹងស្នាម​មុសខាំ​នៅលើស្បែក។ យើងអាច​ចំណាំ​ស្នាមក្រហម​នេះបាន​ដោយការ​ទាញស្បែក​កុមារឱ្យតឹង បើស្បែក​ត្រូវមុស​ខាំនឹង​រលុបស្នាម។
- កម្រិតធ្ងន់ធ្ងរ ៖ កុមារ​ច្រើនតែសន្លប់​លែងដឹងខ្លួន ចុងដៃចុង​ជើងត្រជាក់ ហើយប្រែ​ពណ៌ជា​ស្វាយ ជីបចរ​ខ្សោយ និងសម្ពាធ​ឈាមចុះទាប។ ក្នុងកម្រិតនេះ កុមារ​ប្រឈមមុខ​នឹងគ្រោះ​ថ្នាក់ខ្លាំង​បំផុត ហើយ​គ្រូពេទ្យ​ជំនាញ​ក៏មានការពិបាក​ក្នុងការព្យា​បាល សង្គ្រោះ។
​​​​​​          ការព្យាបាល​ជម្ងឺគ្រុនឈាម
​​   រហូតមក​ដល់ពេលនេះ មិនទាន់មាន​ថ្នាំសម្រាប់​ព្យាបាល​ជម្ងឺ​គ្រុនឈាម​នៅឡើយទេ។ ការព្យា​បាលជម្ងឺ​គ្រុនឈាម​ធ្វើឡើង ទៅតាមមុខ​សញ្ញារបស់វា ដូចជា​បើកម្ដៅ​ឡើងខ្លាំង ត្រូវប្រើ​ថ្នាំបញ្ចុះកម្ដៅ។ បើកុមារ​បាត់បង់​ជាតិទឹកខ្លាំង ត្រូវ​ព្យួរសេរ៉ូម។ បើកុមារ ក្អួតឈាម ជុះឈាម ឬឈាមហូរ​ក្នុងពោះ​ច្រើនពេក ត្រូវបញ្ចូល​ឈាមបន្ថែម។ការប្រើប្រាស់​ថ្នាំប៉ារ៉ាសេតាមុល​នោះទៀតសោត ត្រូវឱ្យ​សមស្របតាម​កម្រិត គឺ៣០មីលី​ក្រាមក្នុង​មួយគីឡូក្រាម​នៃទម្ងន់ កុមារក្នុង​រយៈពេល​២៤ម៉ោង។ បើលើស​ពីចំនួននេះ ថ្នាំប៉ារ៉ាសេតាមុល​អាចប៉ះពាល់​ទៅលើ​ថ្លើមកុមារ។
          វិធីបង្ការ​ជម្ងឺគ្រុនឈាម
   ជម្ងឺ​គ្រុនឈាម​អាចបង្ការ​បានតាម​រយៈការចៀស​វាងកុំឱ្យ​មូសខ្លាញីខាំ ព្រោះមូស​ខ្លាញី​ជាភ្នាក់ងារ​ចម្លងរោគ។ ការសម្រាក​ទោះបីពេល​ថ្ងៃក៏ដោយ ត្រូវឱ្យ​កូនតូច​របស់លោក​អ្នកសម្រាក​ក្នុងមុង​ជានិច្ច ។ បើកុមារ​មានអាយុច្រើន ហើយត្រូវ​ឱ្យកុមារ​លេងក្នុង​ទីដែលមាន​ពន្លឺគ្រប់គ្រាន់ ព្រោះថា​មូសនៅ​តែកន្លែង​ងងឹត និងស៊ុប​ទ្រុបប៉ុ ណ្ណោះ។ ផ្ទះត្រូវ​មានពន្លឺ​គ្រប់គ្រាន់ ត្រូវបើក​ទ្វាបើកបង្អួច។ ដើម្បី​សម្លាប់​ភ្នាក់ងារ​ចម្លង​មេរោគ ជាដំបូង​ត្រូវសម្លាប់​ដង្កូវទឹក ពីព្រោះ មូសកើត​ចេញពី​ដង្កូវទឹក។ បើចង់​សម្លាប់​ដង្កូវទឹក លោកអ្នក​ត្រូវឧស្សាហ៍​លាងពាង​ទឹកឱ្យបាន​យ៉ាងហោច​ណាស់មួយ​សប្ដាហ៍ម្ដង ឬ ដាក់​ថ្នាំអាល់បែត​សម្លាប់​ដង្កូវទឹក ហើយ​គ្របពាង​ឱ្យជិត​ជាប្រចាំ។ ថូផ្កា និងចាន​ទ្រតុទូ​ត្រូវ​ឧស្សាហ៍​ប្ដូរទឹកចេញ បើមិន​ដូច្នេះទេអាច ចាក់ប្រេងកាត​បន្ដិចចូល​ដើម្បីកុំឱ្យ​មូសពងបាន។ បំផ្លាញ​ជម្រកមូសខ្លា​ដែលមាន​ដូចជាកន្លែង ឬឧបករណ៍​ដែលដក់ទឹក ស្មៅ ព្រៃស៊ុប ទ្រុបនៅ​ជុំវិញ​បរិវេណ​ផ្ទះ​ជាដើម។ សម្បក​កំប៉ុង ត្រលោកដូង និង​សម្បក​កង់ឡាន ក៏ត្រូវ​លុបបំបាត់​ឱ្យអស់ដែរ ព្រោះវត្ថុ​ទាំងនោះ អាចជា​ជម្រក​សម្រាប់​មូសខ្លា 

Comments

Popular posts from this blog

E-book Microsoft Office Excel 2013 Khmer Version

Microsoft Office Excel 2013 Khmer Version What is Microsoft Office Excel? Microsoft Excel is a spreadsheet application developed by Microsoft for Microsoft Windows and Mac OS. If  features  calculation, graphing tools, pivot tables, and a macro programming language celled Visual Basic for Applications. This book design for everyone who's love to studies and practice with office program. =>This book not for sale. Click here for download

របាំនៅប្រទេសកម្ពុជា (Traditional dancing in Cambodia)

This Blog Topic that I had allowed it to my students to finding and searching by their own topics. Topic:  របាំនៅប្រទេសកម្ពុជា ​ របាំនៅប្រទេសកម្ពុជា មានលក្ខណៈខុសៗគ្នា ទាំងប្រភព កំណើត រូបភាព ពណ៌សម្បុរ និងតួនាទីក្នុងសង្គមផងដែរ ដូចជា របាំខ្លះមានប្រភពចេញមកពីសាសនាព្រាហ្មណ៍រួចធ្វើដំណើរឆ្លងកាត់ជា ច្រើនដំណាក់កាលរហូតមកដល់សម័យពុទ្ធសាសនាមហាយាន រួចហិន យាន ដែលជាប្រភេទសិល្បៈទេវៈ ដែលគេប៉ាន់ស្មានថាជាស្នាដែច្នៃប្រឌិត របស់ អ្នកប្រាជ្ញរាជបណ្ឌិត រួចក្រោយមកបានដិតជាប់ក្នុងពិធីនានានៃប្រះបរម រាជវាំង ។ មានរបាំមួយប្រភេទទៀត ជារបាំដែលមានប្រជាប្រិយ៍ធំធេងនៅក្នុងប្រទេសកម្ពុជា ទាំងមូល ពោលគឺ នៅទីណា កន្លែងណា ក៍មានរបាំនេះដូចគ្នាទាំងអស់ ទោះជានៅ ទីក្រុង ឬជនបទ តំបន់ភ្នំ តំបន់វាលទំនាប ឬតំបន់មាត់ សមុទ្រក្តី . . . និងមាន លក្ខណៈពិសេសមួយទៀត គឺប្រជាជនទាំងក្មេង ទាំងចាស់ ទាំងប្រុស ទាំងស្រី ចេះរាំរបាំ នេះទាំងអស់គ្នា ។ ចំណែកឯតួនាទីរបាំនេះនៅក្នុងសង្គមវិញ គឺសម្រាប់កែកំសាន្ត ឬជាប្រភេទរបាំសម្រាប់លំហែកាយ និងធ្វើឲ្យ សប្បាយចិត្តបំបាត់ការនឿយហត់ ពីពលកម្មនានា ។ ដោយប្រទេសកម្ពុជា ជាប្រទេសដែលសម្បូរណ៍ទៅដោយរបាំ ដែលមានប្រភេទខ...