Skip to main content

របាំនៅប្រទេសកម្ពុជា (Traditional dancing in Cambodia)

This Blog Topic that I had allowed it to my students to finding and searching by their own topics.

Topic: របាំនៅប្រទេសកម្ពុជា

របាំនៅប្រទេសកម្ពុជា មានលក្ខណៈខុសៗគ្នា ទាំងប្រភព កំណើត រូបភាព ពណ៌សម្បុរ និងតួនាទីក្នុងសង្គមផងដែរ ដូចជា របាំខ្លះមានប្រភពចេញមកពីសាសនាព្រាហ្មណ៍រួចធ្វើដំណើរឆ្លងកាត់ជា ច្រើនដំណាក់កាលរហូតមកដល់សម័យពុទ្ធសាសនាមហាយាន រួចហិន យាន ដែលជាប្រភេទសិល្បៈទេវៈ ដែលគេប៉ាន់ស្មានថាជាស្នាដែច្នៃប្រឌិត របស់ អ្នកប្រាជ្ញរាជបណ្ឌិត រួចក្រោយមកបានដិតជាប់ក្នុងពិធីនានានៃប្រះបរម រាជវាំង ។
មានរបាំមួយប្រភេទទៀត ជារបាំដែលមានប្រជាប្រិយ៍ធំធេងនៅក្នុងប្រទេសកម្ពុជា ទាំងមូល ពោលគឺ នៅទីណា កន្លែងណា ក៍មានរបាំនេះដូចគ្នាទាំងអស់ ទោះជានៅ ទីក្រុង ឬជនបទ តំបន់ភ្នំ តំបន់វាលទំនាប ឬតំបន់មាត់ សមុទ្រក្តី . . . និងមាន លក្ខណៈពិសេសមួយទៀត គឺប្រជាជនទាំងក្មេង ទាំងចាស់ ទាំងប្រុស ទាំងស្រី ចេះរាំរបាំ នេះទាំងអស់គ្នា ។
ចំណែកឯតួនាទីរបាំនេះនៅក្នុងសង្គមវិញ គឺសម្រាប់កែកំសាន្ត ឬជាប្រភេទរបាំសម្រាប់លំហែកាយ និងធ្វើឲ្យ សប្បាយចិត្តបំបាត់ការនឿយហត់ ពីពលកម្មនានា ។ ដោយប្រទេសកម្ពុជា ជាប្រទេសដែលសម្បូរណ៍ទៅដោយរបាំ ដែលមានប្រភេទខុសៗគ្នា ៕ របាំប្រពៃណី ដែលក្រុមស្រាវជ្រាវ បានទៅសិក្សារៀនសូត្រ ហើយចម្លងមកពីប្រជាជនពីគ្រប់តំបន់ទាំងអស់ រួមមាន :

-របាំត្រុដិ
១១-របាំកន្តែរ៉ែ
២១-វាយគួយ
៣១-របាំបរគោ
-របាំត្រុដិនាងម៉េវ
១២-របាំច្រម
២២-ចាក់គ្រើល
៣២-របាំច្រូតស្រូវ
-របាំក្ងោកប៉ៃលិន
១៣-របាំវាយក្រាប់
២៣-ត្បាល់កាប់
៣៣-របាំបិកលក្ខណ៍
-របាំបក់ស្រូវ
១៤-របាំអន្ទង់ហែន
២៤-អារក្ខចាម
៣៤-របាំកន្សែងស្នេហ៍
-របាំក្ងោកពោធិសាត់
១៥-របាំគោះត្រឡោក
២៥-របាំស្នា
៣៥-របាំចាក់អង្រ្កង
-របាំបេះក្រវ៉ាញ
១៦-របាំគោះអង្រែ
២៦-របាំនេសាទ
៣៦-របាំឆៃយ៉ាំ
-របាំសែនភ្លយ
១៧-របាំតូណែទីន
២៧-របាំកង្កែប
៣៧-របាំដាល់អំបុក
-របាំស្នែងទន្សោង
១៨-កាប់ក្របីផឹកស្រា
២៨-អាពាហ៍ពិពាហ៍បក្សី
៣៨-របាំស្គរ
-របាំព័ទ្ធរ៉ុង
១៩-រាំវង់ភូមិថ្មី
២៩-របាំស្ករត្នាត
៣៩-របាំគងសួយ
១០-របាំភ្លយសយ
២០-របាំគែន
៣០-របាំក្អម
៤០-របាំគងស្មៀង

Comments

Popular posts from this blog

E-book Microsoft Office Excel 2013 Khmer Version

Microsoft Office Excel 2013 Khmer Version What is Microsoft Office Excel? Microsoft Excel is a spreadsheet application developed by Microsoft for Microsoft Windows and Mac OS. If  features  calculation, graphing tools, pivot tables, and a macro programming language celled Visual Basic for Applications. This book design for everyone who's love to studies and practice with office program. =>This book not for sale. Click here for download